សូមស្វាគមន៍
សម្ដីផ្អែមស្មោះ
សម្ដីផ្អែមស្មោះអស់ពីចិត្ត
ប្រៀបទឹកអម្រឹតប្រស់មេត្រី
សម្ពន្ធមិត្រភាពមានរស្មី
លោកិយថ្លាថ្លៃហាក់សួគ៌ា។
សម្ដីស្មោះពិតឥតវៀចវេរ
ល្អល្អះគុណទ្វេកើនរមនា
ញាតិមិត្តស្រឡាញ់ចោមការពារ
ពេញចិត្តគ្រប់គ្នាព្រោះសត្យា។
សម្ដីសជាតិមាយាទគាប់
ពាក្យថ្លែងរៀបរាប់កបវោហារ
ពិតថែមពីរោះពោលយកការណ៍
ញ៉ាំងអោយអាត្មាចម្រើនរុង។
សម្ដីត្រឹមត្រូវស្របតាមកាល
ប្រសើរវិសាលវិសេសគង់
ពាក្យឥតទុក្ខទោសរស់យូរលង់
ប្រយោជន៍តពង្សសាយសព្វនគរ។