Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

ដើមម្ទេស

ដើមម្ទេស

ដើម ម្ទេស​ជា​រុក្ខជាតិ​បេះ​ផ្លែ​ប្រមូល​ផល​បន្តបន្ទាប់​រហូត បើ​ដាំ​ជា​ចំការ​ប្រមូល​ផល​ធំ​ពីរដង នៅ រដូវប្រាំង និងរដូវវស្សា។ ដើម​ម្ទេស១ឆ្នាំ ដាំ​បាន​មួយដង ចាប់​សាប​ពូជ​ម្ទេស​ក្នុង​រង ប្រើពេល មួយខែ ស្ថិតនៅក្នុង​ខែ១២ ត្រូវ​ខែខ្មែរ​ជា​ខែបុស្ស។ ចាប់ធ្វើ​ការដាំ​ឡើង នៅ រដូវប្រាំង ពី​ខែ១រហូត​ខែ៣ពាក់ កណ្តាល ខែ៤ ដោយ​គិត​ទាំង​ការ​សាប និងការដាំ​អស់ រយៈពេល៣ខែ​កន្លះ យើង​អាច ប្រមូល​ផល ក្នុង​រដូវប្រាំង​បាន​ម្តង។ហើយ​ធ្លាក់​ដល់​ខែ៤ ពាក់​កណ្តាលខែ៥ទៅ​ខែ៦ ជា​រដូវវស្សា យើង​អាច​ប្រមូល ផល​បាន ម្តងទៀត ច្រើនជាង រដូវប្រាំង។

សារៈសំខាន់​នៃ​ដើម​ម្ទេស

ដើម​ម្ទេស​មាន​សារៈសំខាន់​ផងដែរ សំរាប់​កសិករ​ដាំ​ដុះ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រូ​សារ នៃ​វិស័យ​សិ​ក​ម្ម្។ ទោះបីប្រមូល ផល បេះ​ផ្លែ​ហើយក៏​ដោយ​ដើម​ម្ទេស និង ស្លឹក​ម្ទេស​នៅតែ មាន​អត្ត​ប្រ​យោ​ជ​ន៏ សំរាប់​កសិករ យកទៅ​ផ្សំ​ជា​មូ​យ​លាមក​សត្វ និង រុក្ខជាតិ​ផ្សេងទៀត ធ្វើជា​ជី ធម្មជាតិ​ទុក​ស្រោច​ដាំ​ណាំ។ ហើយ​មិនតែប៉ុណ្ណោះ ដើម​ម្ទេស អាច​យក​ធ្វើជា​អូស ក្នុងការ​ចំអិន​អាហារ។ ចំនែក ស្លឹក​អាច​យកទៅស្លរ​សំឡកកូរ សំឡ​ប្រហើរ និង សំឡ​ត្រពាំង ដើម្បី​កាត់​ជាតិ​ខាស់ អោយ​សំឡ​មាន​រស់ជាតិ​ឆ្ងាញ់។ជាពិសេស ស្លឹក​ម្ទេស​អាច​ព្យាបាល​រោគ កើត​លើ​ស្បែក មនុស្សដូចជា​ការកើត​ភ្លឺ កើត​ជជុះមាន់ និង រោគ​ស្រែង។ល។

ជ្រើសរើសដីសំរាប់ដាំ

ក្នុង ​ការដក​បទពិសោធ​ន៏​ជ្រើសរើស​ដី​កន្លងមក សំរាប់​ដាំ​ដើម​ម្ទេស​របស់​អង្ការ​មួយចំនួន និង ប្រជាកសិករ​តាម​បណ្តាល​ខេត្តផ្សេងៗ បា​នប​ព្ជា​ក់ថា ដើម​ម្ទេស​ជា​រុក្ខជាតិ​ងាយ​រស់ នៅលើ​ដី ដោយ​មិន​ជ្រើសរើស​ដី​ដូច​ដាំ​ណាំ​ផ្សេង​ដ៏ទៃទៀត​ឡើយ។

ជ្រើសរើសពូជម្ទេស

ក្នុងការ ​ជ្រើសរើស​ពូជ​ម្ទេស យើង​ត្រូវ​ជ្រើសរើស​ពូជ​ម្ទេស​ណា​ធំ​មាន​ផ្លែ​ច្រើន​និង​ផ្លែ​ទំ​ធំ អាច​យក​ធ្វើជា​ពូជ បាន។ចំនុច​មូ​យ​ទៀត​ត្រូវយក​គ្រាប់ពូជ​ម្ទេស តាម​បណ្តារ​អង្គការ ដែល​បានធ្វើ​ពិសោធ​ន៏​ត្រឹមត្រូវ តាម​បច្ចេកទេស វិទ្យាសាស្ត្រ។

យកគ្រាប់ពីផ្លែម្ទេសទុកធ្វើពូជ

ការយក ​គ្រាប់​ពី​ផ្លែ​ម្ទេស​ទុក​ធ្វើ​ពូជ ត្រូវយក​ផ្លែ​ម្ទេស​មក​បុក​អោយ​ម៉​ដ្ធ​ល្មមហើយ​ យក​វា​ទៅ​លាង​ទឹក ដើម្បីជំ​រះ​សាច់​ម្ទេស​អោយ​អស់ពី​គ្រាប់​ម្ទេស។ បន្ទាប់មក​យកទៅ​ហាលថ្ងៃ​អោយ​ស្ងួតដែលអាច​ទុក​រយៈពេល​យូរ​បាន ជៀសវាង​កុំអោយ​ដុះ​ផ្សិត ។វិធី​មួយទៀត យើង​យក​ផ្លែ​ម្ទេស​ហាលថ្ងៃ​អោយ​ក្រៀម រួច​យក​គ្រាប់​ម្ទេស​ចេញពី​សាច់​របស់​វា ទៅ​ហាលថ្ងៃ២ទៅ៣ថ្ងៃ ទើប​យើង​អាច​រក្សាទុក​ធ្វើ​ពូជ​បាន។

មុនយកគ្រាប់ពូជបណ្តុះក្នុងរង

មុន ​យើង​យក​គ្រាប់ពូជ​បណ្តុះ​ក្នុង​រង យើង​ត្រូវ​យកទៅ​ត្រាំ​ទឹក រយៈពេល​ពីរ ទៅ បី​ថ្ងៃ ហើយ​យក​គ្រាប់ ម្ទេស​មក​ញី​អោយ​ព​ណ៏​ស រួច​យកទៅ​ផ្អាប់​ជាមួយ​ក្រណាត់​ស្ងួត រហូតដល់ គ្រាប់ពូជ​ចេញ​ពន្លក ទើប​យើង​យកទៅ​សាប​ក្នុង​រង។

ធ្វើរងបណ្តុះគ្រាប់ពូជ

ការធ្វើ ​រង​បណ្តុះ​គ្រាប់ពូជ យើង​មិន​ចេះតែធ្វើ តាមចិត្ត​ចង់ ធ្វើអោយ​រួច​ពី​ការធ្វើ ដោយ​មិន​គិតពី សេ​ដ្ធ​កិច្ច រឺ​មិន​គិតពី​អត្ថ​ប្រ​យោ​ជ​ន៏​ក្នុង​គ្រួសារ​ឡើយ ។ យើង​ត្រូវ​ចេះ​លៃលក​គ្រាប់ពូជ និង ការធ្វើ​រង​ប៉ុន្មាន ដើម្បី​បង្គ្រប់​គ្រាប់ពូជ​ដែល​យើង​មាន ជៀសវាង​សល់​ចោល ។

ចំពោះ ​ការធ្វើ​រង​ម្ទេស ត្រូវ​ជ្រើសរើស​ដី​ណា​ដែល​មិន​លិច​ទឹក យើង​ត្រូវ​ឆាយដី​អោយ​ម៉​ដ្ធ លើក ជា​រង​កំពស់៣តឹកហើយ​យក​លាមក​គោ​ស្ងួត​ម៉​ដ្ធ​មក​លាយឡំ​ជាមួយ​ដី​ក្នុង​រង ។ បើសិនជា​យើង​ធ្វើ​ដី​មិន​ម៉​ដ្ធ លើក​ជា​រង​មាន​ដុំ​ដី​ច្រើននិង​ធ្វើអោយ​បាត់បង់​ក្រលា​ផ្ទៃដី​ក្នុង​រង ព្រមទាំង គ្រាប់ពូជ​លូតលាស់​មិនល្អ មិន​ត្រង់ ។ បណ្តុះ​គ្រាប់ពូជ ក្នុង​រង​យក​គ្រាប់ពូជ​ដែលមាន​ពន្លក​មក​សាប​នៅលើ​រង ហើយ​ស្រោច​ទឹក រួច​បន្ទាប់មក យើង​យក​អង្កាម រឺ​ស្លឹកចេក​គ្របពីលើ​គ្រាប់ពូជ ដើម្បី​ការពារ​ព​ន្លឹ​ថ្ងៃ​កុំអោយ​ដី​រង​អស់​ជាតិ​សំណើម។

របៀប ​ថែទាំ​ពូជ​ក្នុង​រង ពេល​យើង​សាប​ពូជ​ម្ទេស​ក្នុង​រង​ហើយ យើង​ត្រូវ​ស្រោច​ទឹក​ពីរដង​ក្នុង​មួយថ្ងៃ ពេលព្រឹក និង​ពេល​ល្ងាច​រហូតដល់​ពីរ​អាទិត្យ។ ការលូតលាស់​នៃ ពូជ ម្ទេស​នឹង​ក្លាយជា​កូន​ម្ទេស ដែលមាន​ស្លឹក​ពីរ រឺ ស្លឹក​បី កំពស់ ដើម​របស់​វា​ប្រវែង​ប្រហែល១តឹក ។ យើង​ត្រូវដាក់​ជី​កំ​ប៉ុ​ស្ត និង ជី​អ៊ី​រេ ដើម្បី​ការពារ​សត្វល្អិត​ក្នុង ការរារាំង ដល់​ការកូន​ម្ទេស​អោយបាន​ល្អ ។ បន្ទាប់ពី​ដាក់​ជី​បាន​កន្លះ​ខែក្រោយ​មក​យើង​អាច​ដក​កូន​ម្ទេស​ណា ដែល​លូតលាស់ មាន សុខភាព ល្អ​ទៅ​ដា។បៀ​ប​រៀបចំ​ដីចំការ​យើង​ត្រូវធ្វើ​ដី ពីរដង​ដើម្បីអោយ​ដី​ម៉​ដ្ធ​ល្អ ត្រូវ​ភ្ជួរ​ដី​ហើយ​ទុក រណាស់​អា​ច៏​ដី ចោល រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ អោយ​ដី​ស្ងួត រឺ​អោយ​ដី​ផុយ បន្ទាប់មក​យើង​ធ្វើការ​រាស់​ដី។ ក្រោយពេល​រាស់​ដី បាន​ពីរ​ថ្ងៃ ហើយ​នោះ យើង ចាប់ផ្តើម​ភ្ជួរ​ដី និង រាស់​ដី​ក្នុង​ថ្ងៃ​តែមួយ អោយ​ដី​ម៉​ដ្ធ​ល្អ។

ដាំដើមម្ទេសលើដីចំការ

ការដាំ ​កូន​ម្ទេស​នៅលើ​ដីចំការ យើង​យក​ឈើមូល​ប៉ុន​អង្រែ​របុក​គ្រឿង មក​បុកដី អោយមាន​ជម្រៅ​សមល្មម​ដី ទៅតាម​កូន​ម្ទេស​ដែល​យកមក​ដាំ ក្នុង​ចន្លោះ​ឃ្លាត​ពីគ្នា៧តឹក​ជា​ការេ ដើម្បីអោយ​កូន​ម្ទេស​ដុះ​លូតលាស់​ឡើង មិន​ប៉ះគ្នា បើ​យើង​ដាំ​ជិតគ្នា ធ្វើអោយ​ការលូតលាស់​មិនបាន​ល្អ ធ្វើអោយ​ទិន្នផល​ធ្លាក់ចុះ ។

ការថែទាំកូនម្ទេស

ក្រោយពី ​ដាំ​កូន​ម្ទេស​នៅលើ​ដីចំការ​ហើយ មិនចាំបាច់​ចំណាយពេល វេលា​ច្រើន ក្នុង​ការដាំ​កូន​ម្ទេស​ឡើយ ព្រោះ​ដើម​ម្ទេស​ធន់​នឹង​អាកាសធាតុ មិន​ថា​រដូវប្រាំង និង​រដូវវស្សា។ យើង គ្រាន់តែ អនុវត្ត​ន៏​ទៅតាម បច្ចេកទេស នៃ​ការដាំដុះ ក្នុង​មួយ អាទិត្យ​ស្រោច​ទឹក ម្តង​ដោយ លាយជាមួយ​ជី​អ៊ី​រេ និងលាយ​ជាមួយ ថ្នាំ​អាសា​ល​បាំង​ទៅ ស្រោច​ដើម​ម្ទេស។ យើង​ធ្វើបែបនេះ ពីរ​ទៅ​បី​ដង ដើម​ម្ទេសចាប់ផ្ដើម​មាន​ផ្កា និងក្តិ​ប ជាបណ្តើរៗ ត្រូវ​ធ្វើការចំ​រ៉ា​ស់ ដី​នៅក្បែរ​គុម្ព​របស់​វា។

យើង​ត្រូវយក​ចបកាប់​ជ្រុំដី​អោយមាន​ជម្រៅ​មួយ​ឆ្នាំង​ដៃ​ទៅ​កន្លះ​តឹក រួច​ប្រមូល​ស្មៅ រឺក៏​ដកស្មៅ កុំ​អោយមាននៅក្នុង​រង។

ផ្លែម្ទេសខ្ចី

មួយខែ ​ក្រោយមក ផ្កា និង ក្តិ​ប​ម្ទេស​ក៏​ក្លាយជា​ផ្លែ​ម្ទេស​ខ្ចី យើង​ត្រូវយក​ជី​ក្រហម​លាយ​ជាមួយ​ជី​កំ​ប៉ុ​ស្ព​មក​កប់ ក្បែរ​គុម្ព​របស់​វា សំរាប់​អោយ​ដើម​ម្ទេស​ផ្លែ​ជាប់ និង ផ្លែ​កាន់តែច្រើន ដាច់ខាត​កុំ យក​ជី​ក្រហម​លាយ​ជាមួយ​ទឹក​ស្រោច​លើ​ស្លឹក​ម្ទេស​អោយសោះ វា​ធ្វើអោយ​ស្លឹក ម្ទេស​ខ្លោច និង ងាប​ដើម​ម្ទេស។

ប្រមូលផល

ក្នុងការ ​ប្រមូល​ផល​ផ្លែ​ម្ទេស យើង​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែ​ម្ទេស​ស្រគាល និង​ទំតិចៗ ចន្លោះ ផ្លែ ស្រគាល​ និងទំតិចៗមាន រស់ជាតិ​ហិល ត្រូវ​នឹង​រស់ជាតិ ល្មម​ហូប​ទូទៅ ព្រោះ​ផ្លែ​នៅ ចន្លោះ​នេះ យើង​អាច​បេះ​ផ្លែ​ម្ទេស យកទៅលក់​នៅ​ផ្សារ បានយូ ជៀស វាង​ការលក់​សល់។ បើសិន​យើង​បេះ រឺ​ប្រមូល​ផល​ផ្លែ​ម្ទេស​ទំ​ពេក រស់ជាតិ ម្ទេស​ប្រែជា​បាត់បង់​មិនមាន​រស់ជាតិ​ហិល​ខ្លាំង ហើយ​ធ្វើ អោយ​ផ្លែ​ម្ទេស​រលួយ និង​បណ្តាលអោយ​ខូច។

វិធីជំរះដី

យើង​ត្រូវយក​ចបកាប់​ជ្រុំដី​អោយមាន​ជម្រៅ​មួយ​ឆ្នាំង​ដៃ​ទៅ​កន្លះ​តឹក រួច​ប្រមូល​ស្មៅ រឺក៏​ដកស្មៅ កុំ​អោយមាននៅក្នុង​រង។

ផ្លែម្ទេសខ្ចី

មួយខែ ​ក្រោយមក ផ្កា និង ក្តិ​ប​ម្ទេស​ក៏​ក្លាយជា​ផ្លែ​ម្ទេស​ខ្ចី យើង​ត្រូវយក​ជី​ក្រហម​លាយ​ជាមួយ​ជី​កំ​ប៉ុ​ស្ព​មក​កប់ ក្បែរ​គុម្ព​របស់​វា សំរាប់​អោយ​ដើម​ម្ទេស​ផ្លែ​ជាប់ និង ផ្លែ​កាន់តែច្រើន ដាច់ខាត​កុំ យក​ជី​ក្រហម​លាយ​ជាមួយ​ទឹក​ស្រោច​លើ​ស្លឹក​ម្ទេស​អោយសោះ វា​ធ្វើអោយ​ស្លឹក ម្ទេស​ខ្លោច និង ងាប​ដើម​ម្ទេស។

ប្រមូលផលរួច

ក្រោយពី ​ការប្រមូល​លើក​ទី១នៅ​រដូវប្រាំង​រួច រំលង់​បាន​បី​ទៅ​ប្រាំ​ថ្ងៃ យើង​ចាប់ផ្តើម​ថែទាំ​ដើម​ម្ទេស​សាជាថ្មី ដើម្បី​ប្រមូល​ផល​លើក​ទី២នៅ​រដូវវស្សា។ សំរាប់​ការថែទាំ​យក​ផល​នៅ​រដូវវស្សា​នេះ យើង​គ្រាន់តែ​ធ្វើតាម​ចំ ណុ​ច​ថែទាំ​កូន​ម្ទេស​លើដី​ចំការ យើង​អាច​ប្រមូល​ផល​បាន​ហើយ តែ​យើង​ធ្វើការ​ស្រោច​ទឹក​ជី​ទៅលើ​ដើម ម្ទេស​ពីរដង​ប៉ុណ្ណោះ។ បានជា យើង​មិនចាំបាច់​ថែទាំ​ដើម​ម្ទេស​នៅ​រដូវវស្សា មិន​ដូច​រដូវ ប្រាំង ព្រោះ​ដើម​ម្ទេស ធន់​នៅ​រដូវវស្សា​ជាង​រដូវប្រាំង។ កាលណា ដើម​ម្ទេស​ទទួល ទឹកភ្លៀង​រដូវវស្សា ចន្លោះ​ខែ៥ ទៅ​ខែ៦កាន់តែច្រើន ដើម​ម្ទេស​កាន់តែ​លូតលាស់​ល្អ និង ធ្វើអោយ​ដើម​ម្ទេស​កាន់តែ​ផ្លែ​ច្រើន។

រៀបរៀង​ឯកសារ​ដោយ​លោក ពៅ កិ​ត្យា

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2016 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com