Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

ទោះយាយជាអ្នកស្រែ

ទោះយាយជាអ្នកស្រែ

ទោះយាយអ្នកស្រែខ្មែរសុទ្ធសាធ
ទោះយាយមិនឆ្លាតដូចជាគេ
ចេះត្រឹមការងារនៅស្រុកស្រែ
ត្បាញជាល កញ្ឆេរ ល្អី អង្រុត។

តែយាយ ធ្វើការមិនឈប់ដៃ
តត្រុករាល់ថ្ងៃកាយចិត្តលត់
ជួយដាំជួយស្លរ ការគត់មត់
ដោយចិត្តបរិសុទ្ធថែទាំចៅ ។

ផ្តល់ការអប់រំជាម្នឹះល្អ
ឆ្នើមជាសសរ ត្រាយជាផ្លូវ
ចៅអើយខំរៀនទើបផុតខ្លៅ
ស្តាប់យាយប្រដៅមិនសូវខុស។

ក្រទ្រព្យមិនថ្វី កុំក្បត់ជាតិ
ត្រូវសរមារយាទចិត្តស្ម័គស្មោះ
ការពារមាតុភូមិណាចៅប្រុស
កត្តញូចំពោះ ជាតិខេមរា។

ទឹកដីល្អស្អាត សម្បូរធន
វាលស្រែល្អគន់ អួតនេត្រា
ក្រោមមេឃខៀវខ្ចីពណ៌ស្រស់ថ្លា
ទាំងព្រៃព្រឹក្សា ខៀវស្រងាត់។

មរតកដូនតាបន្សល់ទុក
វប្បធម៌ស្តម្ភស្តុក ល្អពេកក្តាត់
ប្រាង្គប្រាសាទខ្មែរ ថែប្រយ័ត្ន
កុំឲ្យបង់បាត់ ណាចៅណា។

ពូជយើងអ្នកស្រែតែស្នេហ៍ជាតិ
មិនឲ្យរវាតពីចិន្តា
ប្រយុទ្ធប្តូរផ្តាច់ ដោយប្តេជ្ញា
ទល់នឹងបច្ចាប៉ងយាយី។

បើជាតិគង់វង្ស មានកិត្តិយស
នាមជាកូនប្រុស ខ្មែរពេញទី
ចៅអើយ ជាតិរស់ ខ្មែរសាមគ្គី
ក្រោកឡើងមូលមីរការពារជាតិ។

Jasmine KC

 

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2016 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com