Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

មង្គលសូត្រ ៣៨ ប្រការ


(Photo: Him Sam Nang)

មង្គលសូត្រ ៣៨ ប្រការ

(ស្រង់ពីធម្មសូត្រ)

MP3: Mongkol Sot


១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ
២. កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ
៣. កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ
៤. កិរិយានៅក្នុងប្រទេសដែលសមគួរ
៥. ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន
៦. កិរិយាតម្កល់ខ្លួនដោយប្រពៃ
៧.  ភាវៈនៃបុគ្គលបានស្ដាប់ បានរៀនហើយ ដោយច្រើន
៨. សេចក្ដីឆ្លៀវឆ្លាតក្នុងហត្ថកម្មរបស់អ្នកបួស និង គ្រហស្ថ
៩. វិន័យ ដែលបុគ្គលសិក្សា ដោយប្រពៃ
១០. វាចា ដែលបុគ្គលពោលត្រឹមត្រូវ
១១. កិរិយាបម្រើនូវមាតា
១២. កិរិយាបម្រើនូវបិតា
១៣. សេចក្ដីសង្គ្រោះ ដល់បុត្រ និង ភរិយា
១៤. ការងារទាំងឡាយ ដែលមិនច្របូកច្របល់
១៥. កិរិយាបរិច្ចាគទាន
១៦. កិរិយាប្រព្រឹត្តនូវធម៌
១៧. សេចក្ដីសង្គ្រោះដល់ញាតិទាំងឡាយ
១៨. ការងារទាំងឡាយ ដែលមិនមានទោស
១៩. កិរិយាមិនត្រេកអរក្នុងបាប និង កិរិយាវៀរចាកបាប
២០. សេចក្ដីសង្រួម ចាកកិរិយាផឹកនូវទឹកស្រវឹង
២១. សេចក្ដីមិនប្រមាទ ក្នុងធម៌ទាំងឡាយ
២២. សេចក្ដីគោរព ចំពោះបុគ្គលដែលគួរគោរព
២៣. កិរិយាប្រព្រឹត្ត បន្ទាបនូវខ្លួន
២៤. សេចក្ដីត្រេកអរ ចំពោះរបស់ដែលមាន
២៥. ភាវៈជាអ្នកដឹងនូវឧបការៈ ដែលអ្នកដទៃធ្វើហើយ ដល់ខ្លួន
២៦. កិរិយាស្ដាប់ធម៌តាមកាល
២៧. សេចក្ដីអត់ធន់មួយ
២៨. ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ
២៩. កិរិយាបានឃើញ បានជួបនូវសមណៈ ទាំងឡាយ
៣០. កិរិយាសន្ទនាទៅវិញទៅមកនូវធម៌តាមកាល
៣១. សេចក្ដីព្យាយាមដុតនូវបាបធម៌
៣២. កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ
៣៣. កិរិយាឃើញនូវអរិយសច្ចៈ
៣៤. កិរិយាធ្វើអោយជាក់ច្បាស់នូវព្រះនិព្វាន
៣៥. ចិត្តនៃបុគ្គលឯណា ដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ
៣៦. មិនមានសេចក្ដីសោក
៣៧. មានធូលី គឺរាគៈ ប្រាសទៅហើយ
៣៨. ជាចិត្តក្សេមក្សាន្ដ

ទេវតា និង មនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចុះចាញ់ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្ដីក្នុងទីទាំងពួង។

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2016 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com